ប្តីប្រពន្ធគួរយល់ដឹង! ​រួមភេទ​​ពេលពរពោះជិតគ្រប់ខែ គ្រោះថ្នាក់ឬទេ?

ប្តីប្រពន្ធគួរយល់ដឹង! ​រួមភេទ​​ពេលពរពោះជិតគ្រប់ខែ គ្រោះថ្នាក់ឬទេ? ប៉ុន្មានឆ្នាំមកនេះ ស្រ្តីមានផ្ទៃពោះ ឆ្មប និងគ្រូពេទ្យមួយចំនួនបានណែនាំថា ការរួមភេទនៅជិតចុងបញ្ចប់នៃការមានផ្ទៃពោះ ប្រហែលជាអាចជួយដល់ការចាប់ផ្តើមនៃការសម្រាលកូន។ ទ្រឹស្តីមួយបានបង្ហាញថា អ័រម៉ូនមានវត្តមាននៅក្នុងទឹកកាម (prostaglandins) និងការកន្ត្រាក់នៃការឈានដល់ចំណុចកំពូលបានធ្វើឲ្យរំញោចដល់កស្បូន។ ប៉ុន្តែ ការស្រាវជ្រាវមិនបានបង្ហាញពីតំណភ្ជាប់បែបនេះទេ។ ជាការពិត ការស្រាវជ្រាវបានបង្ហាញថា ស្រ្ដីដែលរួមភេទនៅក្នុងសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ បានសម្រាលកូនពីរបីថ្ងៃយឺតជាងស្ត្រីដែលមិនរួមភេទ។ (លទ្ធផលនៃការសិក្សាទាំងនេះមិនមានន័យថា ការរួមភេទ ពន្យារពេលការសម្រាលកូននោះទេ ប៉ុន្តែ ការស្រាវជ្រាវបន្ថែមទៅភស្តុតាងដែលថាការរួមភេទ និងការសម្រាលកូន ប្រហែលជាមិនជាប់ទាក់ទង)។ វាមិនមានអ្វីទាស់ខុសនោះទេ ដែលស្ត្រីរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះដែលមានសុខភាពល្អមិនមានបញ្ហា...

ប្រុសៗគួរដឹង! សម្រេចកាមខ្លួនឯង? កុំចេះតែហ៊ាន! កុំចេះតែញឹកពេក!

ប្រុសៗគួរដឹង! សម្រេចកាមខ្លួនឯង? កុំចេះតែហ៊ាន! កុំចេះតែញឹកពេក! ថ្វីបើការសម្រេចកាមដោយខ្លួនេង មិនបង្កជាហានិភ័យ ឬគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរចំពោះសុខភាព ប៉ុន្តែ នេះក៏មិនមែនបានន័យថា អ្នកអាចធ្វើវាញឹកញាប់នោះដែរ។ ប្រាកដណាស់ វាមានហានិភ័យទាប។ វាជាទម្រង់នៃការរួមភេទ ដែលមានសុវត្ថិភាពបំផុត។ គ្មាននរណាម្នាក់ធ្លាប់មានជំងឺកាមរោគដោយខ្លួនឯងផ្ទាល់ ឬធ្វើឲ្យខ្លួនមានផ្ទៃពោះ តាមរយៈការសម្រេចកាមដោយខ្លួនឯងឡើយ ប៉ុន្តែ វាក៏ជាជាសកម្មភាពដែលមានហានិភ័យតិចតួច ដែលអ្នកគួរព្រួយបារម្ភផងដែរ។ ការសម្រេចកាមដោយខ្លួនឯងជាប្រចាំ ឬខ្លាំងក្លាអាចបណ្តាលឲ្យរលាកស្បែកតិចតួច។ ការបង្ខំឲ្យលិង្គត្រង់ក្បាល ឬបញ្ចេញទឹកកាមញឹកញាប់ខ្លាំង អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធឈាមនៅតំបន់លិង្គ រហូតបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។ មនុស្សស្រីក៏ដូចគ្នា...