ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ អ្នកនាង ចន ចន្ទ័លក្ខណា និងថា​លោក យុត្ថារ៉ា ឆាន្នី អ្នកទំាងពីរជាតារាសំដែង បន្ទាប់ពីបានលែងលះគ្នាជាច្រើនឆ្នាំរួចមកហើយ នៅក្នុងការលែងលះនោះអ្នកទាំងពីរបានបន្សល់ទុក្ខចំណងដៃចុងក្រោយដែលមានតម្លៃខ្លាំងបំផុតគឺកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់​ ឲ្យរស់នៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសិល្បៈកម្ពុជា នាពេលបច្ចុប្បន្ន ។យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍របស់ខ្លួនបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅកាន់អតិតប្តីដូច្នេះថា ៖ « ព្រោះតែមានសន្តិភាពនៃជីវិតលែងលះទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបង ប្អូន ។សូមបញ្ឈប់ទង្វើភាពជាសត្រូវរបស់គ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់អោយពួកគាត់ស្រលាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈា មឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន »។

LEAVE A REPLY