លក់ដាច់សាហាវ! អស់អីរអ៊ូហើយ ថាអាវ Skull របស់វណ្ណដាថ្លៃ មានអីទើបតែដាក់លក់ថ្ងៃនេះម៉ោង១០ព្រឹក ត្រឹមតែ៤ម៉ោងដាច់ស្ដុកបាត់

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាតារារ៉េបវ័យក្មេងលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វណ្ណដា បានទទួលប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានចេញចម្រៀងរ៉េបល្បីៗជាច្រើនបទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសគឺបទ “J+O”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោកទើបតែបានបញ្ចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Album Skull យ៉ាងកក្រើកសម្រាប់កំដរអារម្មណ៏យុវវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមានអត្ថន័យក្នុងចម្រៀងមានគ្រប់រស់ជាតិ​តែម្ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយពីបញ្ចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ The Skull Album លោកក៏បានបញ្ចេញលក់អាវយឺត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Skull ផងដែរនៅថ្ងៃនេះម៉ោង ១០ព្រឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយមែនទែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាត្រូវបានលក់អស់គ្មានសល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ការលក់ដាច់ដូចភ្នែកបន្ទោរបែបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វលើឲ្យអ្នកគាំទ្រជាច្រើន ​​​​​​​​​​​​​​​​​​​​​​​មានការសោកស្ដាយជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែ មិននឹកស្មានថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាដាច់លឿនដល់ថ្នាក់នេះពេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយពីលោកលក់ដាច់អស់ ​​​​​​​​​​​​​​​​​​​​​​​​​​​តារារូបនេះក៏បានសរសេរឲ្យដឹងដែរថា៖ «បើអ្នកគិតថាវាគ្រាន់តែជាអាវយឺតធម្មតា ​​​​​​​​​​​​​​​​​​​​​​​តម្លៃកប់ពពកដោយមិនបានAppreciate ជាមួយការងារដែលខ្ញុំសម្រិតសម្រាង៣ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​ដោយនិយាយថាអ្នកអាចកាន់លុយដើរទិញតាមផ្សារបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមដើររករបស់ផ្សេងចុះ សម្រាប់ខ្ញុំដែលអង្គុយធ្វើ,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វេចខ្ចប់គ្រប់យ៉ាងដោយប្រុងប្រយត្ន័និងដោយដៃផ្ទាល់ ខ្ញុំមានមោទនភាពណាស់សម្រាប់អ្នកដែលបានពាក់រឺដាក់តាំងនៅកន្លែងដែលខ្លួនធ្វើការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្ឈឹមថាSKULLTHEALBUMនឹងបម្រើអារម្មណ៍អ្នកគ្រប់ពេលវេលា អរគុណ🙏🏻❤️»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

សូមមើលអាវយឺត Skull ខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖        

 

LEAVE A REPLY