(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,៥២២,៦៦៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧២២,៩១៩នាក់ និងជាសះស្បើយឡើងវិញ ១២,៥៣៣,០៧៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,០៩៤,៥២៨នាក់ ស្លាប់ចំនួន ១៦៤,០៦២នាក់ និងជាសះស្បើយចំនួន ២,៦១៦,៦១៨នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៩៦៧,០៦៤នាក់ ស្លាប់ចំនួន ៩៩,៧០២នាក់ និងជាសះស្បើយ ២,០៦៨,៣៩៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,០៨៦,៨៦៤នាក់ ស្លាប់ ៤២,៥៧៨នាក់ និងជាសះស្បើយ ១,៤២៧,៦៦៩នាក់។ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ប្រភព៖freshnews

LEAVE A REPLY