ខុស​ប្លែក​ពី​ប្រមាណ​ជាង​១​មុន​ដែល​មិន​សូវ​អើពើ​នឹង​រឿង​សិល្បៈ មក​ដល់​មួយ​រយៈ​ចុង​ក្រោយ​នេះ ព្រីម លីហ្សា បាន​ចេញ​មុខ​បន្ត​បន្ទាប់​បង្ហាញ​ពី​អ្វី​ដែល​ជា​ខ្លួន​នាង នោះ​គឺ​ការ​និយម​សិល្បៈ​សិចស៊ី បង្ហាញ​សំលៀកបំពាក់ Brand Brand ដែល​ក្នុង​នោះ​ក៏​មាន​ការ​គាំទ្រ និង​ការ​រិះគន់។ យ៉ាងណា​នាង​នៅ​តែ​បន្ត​អ្វី​ជា​ចំណូល​ចិត្ត​របស់​ដដែល ដូច​ជា​ពេល​នេះ​នាង​បាន​ចេញ​មក​បង្ហាញ​ឈុត “រឹង​មាំ​របស់​នារី”។

លីហ្សា បាន​បញ្ចេញ​ឈុត​ថ្មី​មួយ​ បន្ទាប់​ពី​ការ​បង្ហាញ​ពី Fashion របស់​នាង​កន្លង​មក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន បើ​ទោះ​ក្នុង​នោះ​ទាំង​ការ​គាំទ្រ និង​ការ​រិះគន់​នៅ​លាយ​ឡំ​គ្នា​ក៏​ដោយ។ ឈុត​នេះ លីហ្សា ស្លៀក​ចូល​គ្នា​នូវ​សំពត់ និង​អាវ​ធំ​ពណ៌​បៃតង​ចាស់ គ្រប​ពី​លើ​អាវ​ក​ឌុប​ពណ៌​ខ្មៅ ក្រវាត់​ក​ពណ៌​ដូច​អាវ​ក្រៅ។ នេះ​ហើយ​ដែល​តារា​ស្រី អះអាង​ថា គឺ​ជា​ឈុត​បង្ហាញ​ពី​មោទកភាព​របស់​ស្ត្រី។

“នេះ​ក៏​ជា​ពណ៌​សម្លៀក​បំពាក់​មួយ​ក្នុង​ចំណោម​ពណ៌​សំលៀកបំពាក់​ជា​ច្រើន​ដែល​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ស្ត្រី​សម័យ​ថ្មី” ​ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​នៃ​កម្មវិធី​អាណា​ចក្រ​តារា ជំនាន់​ទី​២ បាន​សរសេរ​ភ្ជាប់​មក​ជាមួយ។ ព្រម​ជាមួយ​គ្នា ប្រិយមិត្ត​របស់​នាង​ជា​ច្រើន ក៏​បាន​ចូល​មក​សាទរ”។

LEAVE A REPLY