មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ដំរី​នោះ​នៅ​ទីណា​ និង​ស្ថិត​នៅ​ប្រាសាទ​មួយ​ណា​ក្នុង​ចំណោម​ប្រាសាទ​រាប់​ពាន់​ក្នុង​ដែនដី​កម្ពុជា។​ តាម​ពិត​រូប​ចម្លាក់​ដំរី​ដែល​យើង​ឃើញ​មិន​មែន​ជា​រូប​ចម្លាក់​ដំរី​នៃ​ប្រាសាទ​បាគង​នោះទេ​ តែ​វា​ជា​រូប​ចម្លាក់​ដំរី​នៃ​ប្រាសាទ​មួយ​ក្នុង​រាជធានី​បុរាណ​ កោះ​កេរ្តិ៍​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​នោះ​មាន​ឈ្មោះ​ថា​​ប្រាសាទ​ដំរី ជា​បុរាណ​ដ្ឋាន​មួយ​ក្នុង​ចំណោម​រាប់​រយ​ក្នុង​បរិវេណ​តំបន់​រាជធានី​បុរាណ​កោះកេរ្តិ៍។ រូប​ចម្លាក់​ដំរី​ ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​ប្រាសាទ​ត្រូវ​បាន​បែកបាក់​ និង​ធ្លាក់​​មក​ខាង​ក្រោម​ជា​ដើម​ គឺ​មាន​តែ​រូប​ចម្លាក់​មួយ​ប៉ុណ្ណោះ​ដែល​បាន​រក្សា​រូបរាង​ល្អ​ជាង​គេ​ ហើយ​ក៏​ត្រូវ​បាន​​យក​ប្រើ​នៅ​លើ​ក្រដាស​ប្រាក់​ ៥០០០០រៀល ​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​នៅ​តំបន់​កោះកេរ្តិ៍​ភាគ​ច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ក្នុង​សតវត្ស​ទី​១០ (៩២៨-៩៤២)។ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៤ ទ្រង់​បាន​​ផ្លាស់​ប្ដូរ​រាជធានី​ពី​យសោធបុរៈ​(អង្គរ) ទៅ​តំបន់​កោះកេរ្តិ៍ ហើយ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្នើ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖sabay

LEAVE A REPLY