គួរអោយអាណិតណាស់ ៖ យុវតីសិស្សសាលា២នាក់ប្រឈមនឹងពិការមួយជីវិត ដោយសារតែជួបហេតុការណ៍…

(ខេត្តព្រះវិហារ​)៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​ មានហេតុការណ៍គ្រោះ.ថ្នា.ក់​ចរ​ចរណ៍​រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យយុវតីជាសិស្សសាលា២នាក់ អាចក្លាយជនពិការអស់មួយជីវិតព្រោះរបួ.ស.ធ្ងន់.បាក់.ភ្លៅ។ ហេតុការណ៍​នេះ​បាន​កើតឡើងនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ត្រង់​បង្គោល​គីឡូម៉ែត្រលេខ​១៤៥ និង​១៤៦​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ត្រាវ​គៀត,ឃុំ​ថ្មី,ស្រុក​គូលែន,ខេត្តព្រះវិហារ។​ តាម​សាក្សី​បានឱ្យដឹងថា៖

នៅមុន​ពេលកើតហេតុ​គេ​ឃើញ​ម៉ូតូ​១គ្រឿងពាក់​ស្លាក​លេខ(​ព្រះវិហា​រ1D.7125)មានសណ្តោង​រ៉ឺម៉កបើកបរ​ដោយ​ឈ្មោះ(ចៅ ណា​រិ​ទ្ធ)ភេទ​ប្រុស​,អាយុ​៥២​ឆ្នាំ,រស់នៅ​ភូមិ​គោគ​បេង,សង្កាត់​កំពង​ប្រណាក,ក្រុង​ព្រះវិហារ,ដឹក​ប្រពន្ធ​រួម​នឹង​ចៅ​អាយុ​៣​ឆ្នាំ​ម្នាក់​។ លុះ​មកដល់​កន្លែងកើតហេតុក៏បាន​បត់​រ៉ឺម៉ក​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​មិនមាន​ភ្លើង​ស៊ីញ៉ូ​ បណ្ដាលឱ្យយុវ​សិស្ស​២​នាក់បើក​ម៉ូតូ​ម៉ាក​ហុងដា​Beatពាក់​ស្លាក​លេខ(ព្រះវិហារ​1B9282)ឌុប​គ្នា​បើក​ស្រប​ទិស​គ្នាគេចមិនទាន់ជ្រុលបុ.ក​ពីក្រោយ​រ៉ឺម៉កពេញទំហឹ.ងដួលរណេតរណូតពេញផ្លូវ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន.រង.គ្រោះ​ឈ្មោះ(គឹម ស្រី​កែវ)អាយុ​១៩​ឆ្នាំ​,ភេទ​ស្រី​,ជា​សិស្ស​នៅ​ភូមិ​ស្ថាពរ,ឃុំ​ឈានមុខ,ស្រុក​ត្បែងមានជ័យ,ខេត្តព្រះវិហារ បាក់​.ភ្លៅ.​ខាងស្តាំ​និងឈ្មោះ(ហុក ស្រី​នាង)ភេទ​ស្រី​,អាយុ​១៨​ឆ្នាំ​,ជា​សិស្ស,រស់នៅ​ភូមិ​នំ​បញ្ចុក,សង្កាត់​កំពុង​ប្រណាក,ក្រុង​ខេត្តព្រះវិហារ,បាក់.ជើង​.ខាងស្ដាំ​។​ ចំណែក​អ្នកបើក​ម៉ូតូ​សណ្តោង​ដែលជា​ជន.បង្ក.​រង.របួ.ស​ស្រាល​។ ​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុនាំយក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​នឹង​ម៉ូតូ​.ជន.រង.គ្រោះទៅ​ប៉ុស្តិ៍​ឃុំ​ថ្មី ដើម្បី​កសាង​សំណុំរឿង​បន្តទៅ​តាមច្បាប់​៕  

LEAVE A REPLY